ការថែរទាំ ពេលបណ្ដុះ

ជាទូទៅ ត្រសក់ផ្អែម​ដំណាំត្រសក់ផ្អែមមានភាពលំបាកថែរទាំជាងដំណាំបន្លែផ្សេងៗទៀតបន្តិច ។
ដំណាំនេះត្រូវការការថែរទាំយ៉ាងខ្លាំងចាប់តាំងពីពេល រៀបចំបណ្ដុះកូន រហូតដល់ប្រមូជលផល ។
-ការរៀបចំកន្លែងបណ្ដុះ  ៖ ​ការរៀបចំកន្លែងបណ្ដុះរបស់ត្រសក់ផ្អែមត្រូវរៀបចំឡើងយ៉ាងផ្ចិតផ្ចង់ និង​មានរបៀបជាទីបំផុត ព្រោះដើម្បីការពារនូវការកើតជំងឺផ្សេងៗ ពីពួកបាក់តេរី និងពួកផ្សិត ។  យើង​ត្រូវជ្រើសរើសទីតាំងណាដែលមានលក្ខណៈស្អាតមានពន្លឺថ្ងៃគ្រប់គ្រាន់ទទួលបានខ្យល់អាកាសគ្រប់គ្រាន់។ ហើយជាពិសេសថ្នើរបណុះកូនត្រូវមានស្បៃព័ទ្ធជុំវិញដើម្បីការពារពីមេរោគ និង ផ្សិត ។


1 comment:

Copyright © 2014 ត្រសក់ផ្អែម​ ឃុំកោះរកា ស្រុក កំពង់សៀម ខេត្ត កំពង់ចាម Tell: 092 44 95 93 .